Skip to Content

តើអ្វីទៅជាការរំលោភបំពានផ្លូវភេទ?

ការយល់ដឹងអំពីការរំលោភបំពានផ្លូវភេទជួយយើងឱ្យធ្វើការឆ្លើយតបទៅនឹងអំពើនេះបាន។

សិទ្ធិនិងជម្រើសរបស់អ្នកក្រោយការបំពានផ្លូវភេទនាពេលថ្មីៗ

1800RESPECT
19 AUG 2014

ការបំពានផ្លូវភេទគឺជាអំពីផ្លូវភេទឬអារម្មណ៍ផ្លូវភេទទាំង ឡាយណាដែលធ្វើឱ្យមនុស្សម្នាក់យល់ថាខ្លួនមិនមានអារម្មណ៍ថាសុខស្រួលទទួលការគំរាមកំហែង ឬភ័យខ្លាច។ វាជា ការប្រព្រឹត្តមួយដែលមនុស្សម្នាក់មិនចង់ឱ្យកើតមានមក លើខ្លួន ឬមិនចង់ជ្រើសរើសយក។

ការរំលោភបំពានផ្លូវភេទជាអំពើក្បត់សេចក្តីទុកចិត្ត ហើយ ជាការប្រឆាំងទៅនឹងសិទ្ធិដែលមនុស្សម្នាក់ៗមានដើម្បី និយាយអំពីអ្វីដែលកើតឡើងលើខ្លួនប្រាណពួកគេ។ ការរំលោភបំពានផ្លូវភេទ គឺជាការរំលោភលើសិទ្ធិ និងអំណាច។

ការបំពានផ្លូវភេទអាចកើតឡើងលើខ្លួនមនុស្សពេញវ័យ និងកុមារ ស្រ្តី  និងបុរស ហើយនិងមនុស្សគ្រប់ស្រទាប់។

ការរំលោភបំពានផ្លូវភេទក៏អាចសំដៅទៅលើការរំលោភ​បំពានផ្លូវភេទ ឬអំពើហឹង្សាផ្លូវភេទផងដែរ។ ពាក្យនេះ ត្រូវ​បាន​ប្រើ ដើម្បីរៀបរាប់ពីការរំលោភបំពានផ្លូវភេទ ដូចជា​ការ​ចាប់​រំលោភ និងការរំលោភបំពានផ្លូវភេទ គឺមាន​ន័យទូទៅ​ផង នៅពេលប្រើក្នុងការសន្ទនាប្រចាំថ្ងៃ និងមានន័យ​ជាក់​លាក់ផង នៅពេលប្រើសម្រាប់លើកឡើង​ពីបទឧក្រិដ្ឋ​ផ្លូវភេទ។ នៅលើគេហទំព័រនេះ យើងបានប្រើពាក្យទាំងនេះ​ក្នុងន័យទូទៅ និងសម្រាប់ផ្តល់ព័ត៌មានទូទៅតែប៉ុណ្ណោះ។

បើសិនជាលោកអ្នកគិតថា មានបទឧក្រិដ្ឋផ្លូវភេទមួយបាន កើតឡើង ហើយលោកអ្នកចង់ដាក់ពាក្យបណ្តឹងនោះ លោកអ្នកអាចស្វែងរកដំបូន្មានបន្ថែមទៀតបាន តាមរយៈ ការទាក់ទង ទៅសេវាកម្មប្រឆាំងការបំពានផ្លូវភេទក្នុង តំបន់របស់លោក អ្នករស់នៅ (ជាភាសាអង់គ្លេស) ទាក់ទង ទៅប៉ូលីស ឬទៅគ្រូពេទ្យ ឬមេធាវីឯកជនរបស់ អ្នក។ ពេលវេលាអាចជាកត្តាមួយ ហើយសេវាកម្មទាំងនេះអាច ផ្តល់នូវព័ត៌មានអំពីសិទ្ធិ និងជម្រើសនានាដែរ។

ការរំលោភបំពានផ្លូវភេទកើតឡើងក្នុងទម្រង់ជាច្រើន

ការយល់ដឹងអត្ថន័យនៃការរំលោភបំពានផ្លូវភេទនឹងជួយឱ្យយើង ឆ្លើយតបបាន នៅពេលដែលមានមិត្តភក្តិ សមាជិក គ្រួសារ ឬអតិថិជនណាម្នាក់របស់យើងប្រាប់ថាពួកគេត្រូវ បានរងនូវការរំលោភបំពាន។ តារាងខាងក្រោមផ្តល់ជា ឧទាហរណ៍ខ្លះៗអំពីការរំលោភបំពានផ្លូវភេទ៖

  • ការយាយីផ្លូវភេទ។

  • ការប៉ះពាល់ ឬការថើបដោយពុំមានការយល់ព្រម។

  • សកម្មភាពកំហែង ឬបង្ខំឱ្យរួមភេទ ឬក៏សកម្មភាពផ្លូវ ភេទ ដោយរួមទាំងសកម្មភាពទាំងឡាយណាដែល មានហឹង្សា ឬបណ្តាលឱ្យមានការឈឺចាប់។

  • ការបញ្ចេញឱ្យឃើញនូវប្រដាប់ភេទ ដូចជា’ការបង្ហាញ កេរ្តិ៍ភេទតាមប្រព័ន្ធផ្សព្វផ្សាយ’ ជាដើម។

  • ការដើរតាមឈ្លបមើល។

  • ការសំឡឹងមើលដោយនរណាម្នាក់ដែលគ្មានការ អនុញ្ញាតពីលោកអ្នក នៅពេលដែលលោកអ្នកអាក្រាត ឬកំពុងស្ថិតក្នុងសកម្មភាពរួមភេទ។

  • ការបង្ហោះរូបភាពអាសគ្រាមតាមអ៊ិនធើណេតដោយ គ្មានការយល់ព្រមពីសាម៉ីខ្លួន។

  • ការទទួលការគំរាមកំហែង ឬបង្ខំពីនរណាម្នាក់ឱ្យមើល ឬឱ្យចូលរួមក្នុងរូបអាសអាភាស។

  • ការដាក់ថ្នាំក្នុងភេសជ្ជៈ ប្រើថ្នាំញៀន និងជាតិស្រវឹង ដើម្បីកាត់បន្ថយ ឬធ្វើឲ្យបាត់បង់សមត្ថភាពរបស់ នរណាម្នាក់ក្នុងការធ្វើជម្រើសអំពីការរួមភេទ ឬសកម្ម ភាពផ្លូវភេទ។

  • ការរួមភេទជាមួយនរណាម្នាក់នៅពេលដែលគេកំពុង គេងលក់ ឬកំពុងតែទទួលឥទ្ធិពលគ្រឿងស្រវឹងដ៏ខ្លាំង /និងឬ កំពុងទទួលឥទ្ធិពលនៃថ្នាំញៀនដទៃទៀត។

  • ការនិយាយលេងពីរឿងអាសគ្រាម ឬរឿងដែលធ្វើឱ្យ នឹកឃើញដល់កាមគុណ ឬការបង្ហាញរូបភាពរួមភេទ ដែលជាផ្នែកមួយនៃទម្រង់ការបង្ខំ សំឡុត ឬអាកប្ប កិរិយាកេងប្រវ័ញ្ចន៍។

  • ការរំលោភ (ការដាក់វត្ថុអ្វីក៏ដោយចូលរន្ធណាក៏ដោយ)។

  • ការហ្វឹកហាត់កុមារ ឬអ្នកងាយរងគ្រោះណាម្នាក់ឱ្យ ចូលរួមក្នុងសកម្មភាពផ្លូវភេទប្រភេទណាក៏ដោយ។

  • រាល់ទង្វើផ្លូវភេទជាមួយកុមារ។

ការបំពានផ្លូវភេទមិនដូចគ្នានឹងទំនាក់ទំនងផ្លូវភេទទេ។ ការ បំពានផ្លូវភេទគឺជាអាកប្បកិរិយាផ្លូវភេទដែលគេមិនចង់បាន ឬជាអំពើដែលមានការគំរាមកំហែង សំឡុត ឬបង្ខំដើម្បីប្រើ អំណាច ឬបដិសេធសិទ្ធិក្នុងការជ្រើសរើសរបស់នរណា ម្នាក់។ ការបំពានផ្លូវភេទ និងបទល្មើសផ្លូវភេទអាចជាព្រឹត្តិ កាណ៍កើតតែម្តង ឬក៏អាចជាទម្រង់មួយនៃអំពើហឹង្សា។ អំពើនេះប៉ះពាល់ជាច្រើន រួមទាំងផលប៉ះពាល់លើរាងកាយ អារម្មណ៍ និងចិត្តសាស្រ្ត។

ព័ត៌មានពិតស្តីពីអំពើបំពានផ្លូវភេទ

ខាងក្រោមនេះគឺជាចំណុចសំខាន់មួយចំនួនដែលត្រូវដឹងអំពី ការរំលោភបំពានផ្លូវភេទ៖

  • ការរំលោភបំពានផ្លូវភេទភាគច្រើនគឺបុរសប្រព្រឹត្តិទៅលើស្រ្តី និងកុមារ។

  • បុរសក៏ធ្លាប់ជាអ្នកទទួលរងការរំលោភបំពានផ្លូវភេទដែរ ដែលភាគច្រើនលើសលុប គឺប្រព្រឹត្តិដោយបុរសផ្សេង ទៀត។

  • មនុស្សដែលធ្លាប់រងនូវការរំលោភបំពានផ្លូវភេទភាគ​ច្រើនស្គាល់ ឬបានជួបជនល្មើសដែលរំលោភបំពាននៅ​ពេលថ្មីៗនេះ។

  • ការរំលោភបំពានផ្លូវភេទខ្លះជាបទល្មើសឧក្រឹដ្ឋ។

  • ការរាយការណ៍ទៅប៉ូលីសអាចជាការសម្រចចិត្តដ៏ លំបាក​​មួយ។ ដែនកំណត់នៃប្រព័ន្ធយុត្តិធម៌របស់យើង និងវិធីនៃការប្រមូលភ័ស្តុតាងក៏អាចជាការប្រឈមមួយផងដែរ។

  • មនុស្សដែលធ្លាប់ទទួលរងនូវការបំពានផ្លូវភេទឆ្លើយ តបទៅនឹងអំពើនេះតាមបែបខុសៗគ្នា ពេលខ្លះពួកគេ មានការរំជូលចិត្តយ៉ាងខ្លាំង ពេលខ្លះទៀតមិនចេញជួប មុខអ្នកដទៃ។ ការយល់ដឹងពីការប៉ះទង្គិចនៃអំពើហឹង្សា រវាងបុគ្គលជួយយើងឱ្យឆ្លើយតបបានដោយសម ស្រប។

  • ការបំពានផ្លូវភេទគឺជាការរំលោភមួយលើអតុល្យភាពនៃ អំណាចដែលកើតមានក្នុងសង្គម។

  • ការបំពានផ្លូវភេទភាគច្រើនមិនបានរាយការណ៍ទៅ ប៉ូលីសទេ។

ផលប៉ះពាល់នៃការរំលោភបំពានផ្លូវភេទ

អំពើហឹង្សាកម្រិតបុគ្គល ដូចជាការរំលោភបំពានផ្លូវភេទ គឺជាហេតុការណ៍ដែលប៉ះពាល់យ៉ាងខ្លាំងផ្នែកអារម្មណ៍ដែល មនុស្សម្នាក់អាចជួបប្រទះ។

ការឆ្លើយតបទៅនឹងតម្រូវការភ្លាមៗរបស់ជនរងគ្រោះ/អ្នក​ដែលរួចផុតពីគ្រោះថ្នាក់ តាមរយៈការជឿពួកគេ និងការយក​ចិត្ត​ទុកដាក់ខ្លាំង គឺជួយពួកគេកាត់បន្ថយក្តីអន្តរាយបន្ថែម ទៀត។ ការបន្តជួយគាំទ្រដល់មនុស្ស នៅពេលពួកគេធូរ​ស្រាយហើយ ក៏មានសារៈសំខាន់ផងដែរ ហើយវាជាការ​សំខាន់​ដែលត្រូវធ្វើការគាំទ្រទៅតាមវិធីរបស់ពួកគេ តាម​ពេលវេលារបស់ពួកគេ។

បើលោកអ្នកចង់ទទួលបានព័ត៌មានបន្ថែមស្តីពីការគាំទ្រដល់ជនរងគ្រោះ/អ្នកដែលរួចផុតពីគ្រោះថ្នាក់ សូមមើលទំព័រ​ដែល​និយាយពីរបៀបជួយអ្នកដែលទទួលរងការរំលោភ​បំពានផ្លូវភេទ។