To leave this site quickly, click the Quick Exit button below. Learn about Quick Exit button here. If you don’t want your browser history saved, please open incognito browsing mode. Learn about incognito mode here. If you're in immediate danger, please call 000 

តារាងត្រួតពិនិត្យការធ្វើផែនការសុវត្ថិភាព

តារាងនេះ ជាមគ្គុទ្ទេសន៍មួយសម្រាប់បង្ហាញ ពីអ្វីដែលលោកអ្នកអាចធ្វើដើម្បីជួយឱ្យមានសុវត្ថិភាព។

ប្រសិនបើលោកអ្នកមានការបារម្ភពីខ្លួនឯង ពីសមាជិកគ្រួសារ ឬពី អតិថិជន សូមហៅទូរស័ព្ទមកលេខ 000 សម្រាប់សុំជំនួយពី ប៉ូលីស។

ការហៅទូរស័ព្ទជាបន្ទាន់ដោយប្រើប្រាស់ TTY ឬសេវាកម្មបញ្ជូនតថ្នាក់ជាតិសូមចូលទៅគេហទំព័រ Calls to emergency services

សុវត្ថិភាពនៅក្នុងគេហដ្ឋាន

សហគមន៍ដែលមានការយកចិត្តទុកដាក់

 • ការឆ្លើយតបទៅនឹងអំពើហឹង្សាគឺជាការងាររបស់មនុស្សគ្រប់រូប។ សូមប្រាប់ អ្នកជិតខាងដែលលោកអ្នកទុកចិត្តឱ្យដឹងពីរបៀបហៅទូរស័ព្ទទៅប៉ូលីសតាមលេខ ០០០ បើសិនជាពួកគេបានឭសូរការវាយតប់ ការស្រែក ឬសម្លេង។ មនុស្សខ្លះ ដែលរស់នៅតាមផ្ទះល្វែង ឬផ្ទះជួលបានធ្វើសញ្ញាសម្រាប់ប្រាប់ អ្នកជិតខាងខ្លួនឱ្យដឹងពីការសុំជំនួយ ដូចជាដើរជើងធ្ងន់ៗ ឬធ្វើសម្លេងគោះ។

 • ត្រូវដឹងពីទីកន្លែងណាមួយដែលលោកអ្នកត្រូវទៅ ប្រសិនជាលោកអ្នកត្រូវការ ចេញក្រៅ ដូចេ្នះនៅក្នុងកាបូបលុយ ឬក្នុងបញ្ជីលេខទូរស័ព្ទ ត្រូវមានលេខទូរ ស័ព្ទរបស់គ្រួសារនិងមិត្តភក្តិមួយចំនួន។

 • កាន់ទូរស័ព្ទចល័តផ្ទាល់ខ្លួន (យកល្អគឺប្រើគម្រោងបង់ប្រាក់ជាមុន) ដើម្បីឲ្យ លោកអ្នកអាចទាក់ទងជាមួយ​មនុស្សផ្សេងបាន ហើយគេមិនអាចពិនិត្យ​ឃើញ ការហៅទូរស័ព្ទចេញ បាននៅក្នុង​វិក័យបត្រទូទាត់ថ្លៃទូរស័ព្ទ ឬកំណត់ត្រា លេខទូរស័ព្ទទេ។

 • រៀបចំផែនការគេចខ្លួនឱ្យបានរួចរាល់ សម្រាប់ពេលដែលលោកអ្នកមាន អារម្មណ៍ថា លោកអ្នកមិនអាចគ្រប់គ្រងស្ថានភាព/​រឿងរ៉ាវបាន។

ការរៀបចំផែនការគេចខ្លួន

 • រៀបចំនិងហាត់ប្រើផ្លូវចេញដ៏ឆាប់រហ័សមួយ ពីបន្ទប់ទាំងអស់ក្នុងផ្ទះ ឬពីផ្ទះ ល្វែងរបស់លោកអ្នក។

 • រៀបចំកាបូបសម្រាប់គេចខ្លួនតូចមួយ  ដែលមានកូនសោបម្រុងមួយចំនួន ឯកសារសំខាន់ៗ ល្បែងក្មេងលេងពិសេសសម្រាប់ឱ្យកូនលេង និងក្រដាស ប្រាក់ខ្លះក្នុងករណីដែលលោកអ្នកត្រូវការចាកចេញជាបន្ទាន់មួយ។

 • ទុកកូនសោបម្រុង ឯកសារសំខាន់ៗ ច្បាប់ចម្លងប័ណ្ណធនាគារនិងប័ណ្ណ ឥណទាន ។ល។ នៅជាមួយសមាជិកគ្រួសារ មិត្តភក្តិ ឬនរណាម្នាក់ដែល លោកអ្នកមានទំនុកចិត្ត។

 • ប្រសិនបើលោកអ្នកមានបញ្ហាក្នុងការចល័ត ឬមានពិការភាព លោកអ្នកត្រូវ រៀបចំទុកជាមុន ដោយឱ្យមិត្តភក្តិណាម្នាក់មកទទួលភ្លាមនៅពេលដែលលោក អ្នកទូរស័ព្ទឬផ្ញើសារទៅពួកគេ។ មនុស្សមួយចំនួនបាន ប្រើពាក្យសម្ងាត់ដែល បានឯកភាពគ្នាជាមុន។ តាមវិធីនេះលោកអ្នកអាចប្រើទូរស័ព្ទបាន ទោះបីអ្នក ប្រព្រឹត្តិបទល្មើសនោះបានឭលោកអ្នកនិយាយក៏ដោយ។

 • ប្រសិនបើមានសុវត្ថិភាព គួររក្សាកំណត់ត្រាពីឧប្បតិ្តហេតុនៃការបំពាន ឬតក់ស្លុតក្នុងសៀវភៅកំណត់ត្រាប្រចាំថ្ងៃ។ ទង្វើទាំងនេះ​អាចជួយ​លោកអ្នកបាន ប្រសិនបើលោកអ្នក​ត្រូវការ​ដីការការពារខ្លួន។

ការរក្សាទុកលេខទូរស័ព្ទដែលមានប្រយោជន៍មួយចំនួន

ពិចារណាប្រមូលអាស័យដ្ឋាននិងលេខទូរស័ព្ទដែលមានប្រយោជន៍មួយចំនួនដូចជា៖

 • សេវាកម្មរថយន្តតាក់ស៊ីក្នុងមូលដ្ឋាន (អាចរកសេវាកម្មរថយន្តតាក់ស៊ី បាន បើសិនជាលោកអ្នកត្រូវការពួកគេ)
 • លេខទូរស័ព្ទសម្រាប់ជួយអ្នកមានវិបត្តិក្នុងរដ្ឋ ឬក្នុងដែនដីរបស់លោកអ្នក

 • លេខទូរស័ព្ទមណ្ឌលសម្រាប់ជួយអ្នកមានវិបត្តិ ដែលមានទីតាំងនៅជិត លោកអ្នកជាងគេ

 • អាស័យដ្ឋានប៉ុស្តប៉ូលីសមូលដ្ឋាន

 • សូមចងចាំថា លោកអ្នកអាចទូរស័ព្ទមក 1800RESPECT ជានិច្ច តាមលេខ 1800 737 732។

សុវត្ថិភាពបន្ទាប់ពីការរស់នៅបែកគ្នា

 • ប្រសិនបើលោកអ្នករស់នៅបែកគ្នាពីដៃគូ បើអាចអនុវត្តទៅបាន ដាក់អំពូល ភ្លើងខាងក្រៅផ្ទះ បន្ថែមបង្អួច ឬសោទ្វារ ឬសោច្រកទ្វារចូលផ្ទះ។ ប៉ូលីសនឹងជាញឹកញាប់មកត្រួតពិនិត្យមើល 'ការបង្កើនសុវត្ថិភាព' ដល់លោក អ្នក ហើយពួកគេផ្តល់ជាគំនិតអំពីការបង្កើនសុវត្ថិភាពដល់ផ្ទះ ឬផ្ទះល្វែងរបស់ លោកអ្នកជាពិសេស។ សេវាកម្មទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ អំពើហឹង្សា ក្នុងផ្ទះខ្លះ ឬសេវាកម្មប៉ូលីសមានមូលនិធិសម្រាប់ជួយក្នុងការចំណាយ។

 • ប្តូរលេខទូរស័ព្ទចល័តរបស់លោកអ្នក ហើយឲ្យគេបិទលេខហៅចេញកុំឲ្យ ឃើញ គឺចេញលេខ 'ឯកជន' ។ បើសិនជាលោកអ្នកត្រូវការប្រាស្រ័យទាក់ទង អំពីរឿងកូនៗ សូមប្រើស៊ីមកាតផ្សេង។

 • ស្នើភ្នាក់ងាររដ្ឋាភិបាល ក្រុមហ៊ុនសេវាកម្មសាធារណៈ ក្រុមហ៊ុនច្បាប់ វេជ្ជ បណ្ឌិត សាលារៀន ។ល។ ឱ្យរក្សាឯកជនភាពនៃព័ត៌មានលម្អិតរបស់លោក អ្នក។

 • រៀបចំប្រអប់សំបុត្រប្រៃសណីយ សម្រាប់សំបុត្រសំខាន់ៗ ឬរក្សាឯកជនភាព នៃអាសយដ្ឋានផ្ទះរបស់លាកអ្នក។

 • ជជែកជាមួយផ្នែកសេវាកម្មអំពើហឹង្សាក្នុងគ្រួសារនិងអំពើហឹង្សាក្នុងផ្ទះ ជា មួយមេធាវីក្នុងសហគមន៍ ឬជាមួយប៉ូលីសអំពីការសុំចេញដីការការពារ ប្រសិនជាអ្នកមិនទាន់មាន។ ទង្វើទាំងនេះអាចប្រាប់ប៉ូលីសជាមុនអំពីគ្រោះ ថ្នាក់ខ្លះដែលអាចកើតមាន ហើយក៏អាចសរសេរជាលាយល័ក្ខអក្សរដើម្បី ហាមអ្នករំលោភបំពានចូលមកកន្លែងធ្វើការរបស់លោកអ្នកដែរ។

សុត្ថិភាពនៅក្នុងទីសាធារណៈឬនៅកន្លែងធ្វើការងារ

 • ចតរថយន្តរបស់លោកអ្នកនៅកន្លែងសាធារណៈណាដែលមានមនុស្សច្រើន។ ចៀសវាងការចតរថយន្តនៅចំណតក្រោមដី ឬបើសិនជាលោកអ្នកប្រើប្រាស់ ចំណតក្រោមដីនោះ សូមរកនរណាម្នាក់ឱ្យជួយអមដំណើរទៅកាន់រថយន្ត។

 • ប្រសិនបើលោកអ្នកបានឃើញដៃគូ ឬអតីតដៃគូរបស់លោកអ្នក សូមចូលទៅ កន្លែងសាធារណៈ ឬកន្លែងដែលមានមនុស្សច្រើនឱ្យបានឆាប់តាមដែលអាច ធ្វើបាន។

 • ប្រសិនបើលោកអ្នកបានបែកគ្នាជាមួយដៃគូ  ស្នើទៅប្រធានរបស់លោកអ្នកថា តើអាចឱ្យអ្នកទទូលភ្ញៀវត្រួតពិនិត្យការហៅទូរស័ព្ទចូលនិងភ្ញៀវដែលមករកលោកអ្នក។ ប្រសិនបើលោកអ្នកធ្វើការនៅកន្លែងសាធារណៈដូចជា ហាងលក់ទំនិញ សូមនិយាយជាមួយបុគ្គលិកសន្តិសុខហើយបង្ហាញពួកគេ នូវរូបថតអតីតដៃគូរបស់លោកអ្នក។

 • ប្រសិនបើលោកអ្នកបានបែកគ្នាជាមួយដៃគូ សូមព្យាយាមផ្លាស់ប្តូររបៀបរបប រស់នៅប្រចាំថ្ងៃរបស់លោកអ្នកឱ្យបានទៀងទាត់។ នៅកន្លែងដែលអាចធ្វើបាន ជិះរថភ្លើង ឬរថយន្តរត់លើផ្លូវផ្សេង ចេញដំណើរពីផ្ទះឬកន្លែង ធ្វើការនៅម៉ោង ខុសៗគ្នា ទិញទំនិញនៅកន្លែងឬតាមអ៊ិនធើណេតផ្សេងៗ។

 • ប្រាប់ប្រធានរបស់លោកអ្នក ឬបុគ្គលិកសន្តិសុខអំពីដីការការពារដែលហាម អ្នកបំពានចូលមកជិតកន្លែងធ្វើការរបស់លោកអ្នកបាន។ ទុកច្បាប់ថតចម្លង ដីការការពារនៅកន្លែងធ្វើការឬទុកក្នុងកាបូបរបស់លោកអ្នក។

សុត្ថិភាពក្នុងការប្រើប្រាស់អ៊ិនធើណេត

 • ប្រើប្រាស់កុំព្យូទ័សាធារណៈ (បណ្ណាល័យ មជ្ឈមណ្ឌលសហគមន៍) ឬ កុំព្យូទ័រ របស់មិត្តភក្តិ ដែលអ្នកបំពានមិនអាចប្រើបាន។

 • ផ្លាស់ប្តូរ ឬលុបគណនី Facebook និងគណនីរបស់កូនៗ ឬពិនិត្យឡើងវិញការ កំណត់ឯកជនភាពរបស់លោកអ្នកដើម្បីរារាំងកុំឲ្យចូលគណនីបាន ព្រោះ មនុស្សអាចដោយចៃដន្យឱ្យព័ត៌មានលម្អិតអំពីទីកន្លែងរស់នៅ ឬកន្លែងដែល លោកអ្នកនឹងស្នាក់នៅទៅអ្នកដទៃ។

 • ផ្លាស់ប្តូរគណនីអ៊ីម៉េលរបស់លោកអ្នក។ កំណត់គណនីណាដែលពិបាកនឹងរក ឃើញ-កុំប្រើឈ្មោះនិងឆ្នាំកំណើតរបស់លោកអ្នកក្នុងឈ្មោះគណនី។

 • ឱ្យអ្នកបច្ចេកទេសកុំព្យូទ័រពិនិត្យកុំព្យូទ័ររបស់លោកអ្នករកកម្មវិធីចារកិច្ច ឬ កម្មវិធីដែលអាចឱ្យអ្នកដទៃចូលបាន។

ការជួយកូន

 • ជួយកូនៗរបស់លោកអ្នកឱ្យដឹងថា ពេលណាមានសញ្ញាព្រមានគ្រោះថ្នាក់។

 • រក្សាការសន្ទនាជាក់ស្តែងដូចជាការសន្ទនាអំពីសុវត្ថិភាពដទៃទៀត ដែល លោកអ្នកអាច​មាន​ជុំវិញខ្លួន ដូចជាការធ្វើផែនការ​ការពារគ្រោះមហន្តរាយ ធម្មជាតិ សុវត្ថិភាពអគ្គីភ័យ ។ល។

 • ហាត់គេចខ្លួនតាមផ្លូវពេលមានអាសន្ន - ជជែកពីផ្លូវទាំងនេះនៅពេលដែល លោកអ្នកជជែកអំពីការហ្វឹកហាត់ពីការការពារអគ្គីភ័យ ឬខ្យល់ព្យុះ។

 • នៅពេលដែលអ្នករំលោភបំពានខឹង ឬប្រើ​អំពីហឹង្សា បង្រៀនកូនលោកអ្នកថា វាមិន​មែន​ជាការទទួលខុសត្រូវរបស់ពួកគេក្នុងការ​បញ្ឈប់ជននោះទេ។

 • បង្រៀនកូនៗរបស់លោកអ្នកថា នៅពេលមានអាសន្នបន្ទាន់ ពួកគេអាច ទូរស័ព្ទទៅអ្នកណាខ្លះ ឬពួកគេអាចទៅកន្លែងណាខ្លះ រួមទាំងការបង្រៀនពី របៀបទូរស័ព្ទទៅលេខ០០០ របៀបសុំឱ្យប៉ូលីសជួយ និងរបៀបប្រាប់អាស័យ ដ្ឋានដល់ពួកគេ។

 • ប្រាប់សាលារៀន ឬមជ្ឈមណ្ឌលថែរក្សាកុមារអំពីអំពើហឹង្សា នឹងអាចប្រាប់ មាតាបិតាក្នុងសាលារៀនមួយចំនួនដែលលោកអ្នកទុកចិត្ត។ ពួកគេអាចជួយ មើលសញ្ញាគ្រោះថ្នាក់ និងជួយយកចិត្តទុកដាក់ដល់តម្រូវការអារម្មណ៍របស់ កូនៗលោកអ្នកដែរ។ សហគមន៍ដែលមានការយកចិត្តទុកដាក់ជួយរក្សាសុវត្ថិ ភាពឱ្យក្មេងៗ។ ការផ្តល់ឱ្យសាលារៀន ឬមជ្ឈមណ្ឌលថែរក្សាកុមារនូវច្បាប់ ចម្លងនៃដីការការពាររបស់លោកអ្នក និងរូបថតរបស់ជនប្រព្រឹត្តបទល្មើសធ្វើ ឱ្យពួកគេដឹងថានរណាដែលពួកគេគួរប្រុងប្រយ័ត្ន។

អំពើហិង្សាក្នុងគ្រួសារនិងសម័្ពន្ធគ្រួសារ៖ វិធីរៀបផែនការដើម្បីថែទាំខ្លួនអ្នក

ក្នុងករណីមានគ្រោះថ្នាក់បន្ទាន់សូមទូរស័ព្ទមកលេខ 000 សម្រាប់សុំ ជំនួយពីប៉ូលីស

ការហៅទូរស័ព្ទបន្ទាន់ដោយប្រើប្រាស់ TTY ឬសេវាកម្មបញ្ជូនតថ្នាក់ ជាតិសូមមើល Calls to emergency services

 

ការផ្តល់ប្រឹក្សាតាមទូរស័ព្ទ

ការប្រើប្រាស់សេវាកម្មផ្តល់ប្រឹក្សាតាមទូរស័ព្ទជាមួយនឹងសេវាកម្ម អ្នកបកប្រែរបស់សេវាបកប្រែផ្ទាល់មាត់ និងបកប្រែឯកសារ (TIS)

 ការផ្តល់ប្រឹក្សាតាមទូរស័ព្ទ

 

Developed with: Domestic Violence Resource Centre Victoria