ការផ្តល់ប្រឹក្សាតាមទូរស័ព្ទ

ការប្រើប្រាស់សេវាកម្មផ្តល់ប្រឹក្សាតាមទូរស័ព្ទជាមួយនឹងសេវាកម្ម អ្នកបកប្រែរបស់សេវាបកប្រែផ្ទាល់មាត់ និងបកប្រែឯកសារ (TIS)

មានសម្រាប់ប្រជាជនអូស្រ្តាលីទាំងអស់ដែលទទួលរងគ្រោះ​ដោយការរំលោភបំពានផ្លូវភេទ អំពើហឹង្សាក្នុង​គ្រួសារ​និងអំពើហឹង្សាក្នុងផ្ទះ។ អ្នកឯកទេសដែលមានបទពិសោធន៍នឹងផ្តល់ប្រឹក្សា ផ្តល់ព័ត៌មាន និងជំនួយ សម្រាប់ការទទួលបានសេវាកម្មដទៃទៀត។ សេវាកម្មនេះ ផ្តល់ 24ម៉ាងក្នុងមួយថ្ងៃ និងប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍។

សេវាកម្មជាតិបកប្រែឯកសារ និងបកប្រែផ្ទាល់មាត់តាមទូរស័ព្ទ 24ម៉ោងក្នុងមួយ ថ្ងៃ និងប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ (TIS National) ផ្តល់សេវាកម្មដោយពុំមានបង់ ប្រាក់សម្រាប់អ្នកដែលចង់ទាក់ទងមក 1800RESPECT។

ដើម្បីរៀបចំការងារនេះ៖

  • ហៅទូរស័ព្ទមក 1800RESPECT តាមលេខ1800 737 732 ហើយសួររកអ្នក បកប្រែភាសាផ្ទាល់មាត់។ អ្នកផ្តល់ប្រឹក្សានឹងធ្វើការរៀបចំជូន ឬ

  • ទូរស័ព្ទមកសេវាកម្មបកប្រែឯកសារ និងបកប្រែផ្ទាល់មាត់ (TIS) តាមលេខ131 450 ហើយស្នើពួកគេឲ្យទាក់ទងមក 1800RESPECT។

ការផ្តល់ប្រឹក្សាតាមអ៊ិនធើណេត

ការផ្តល់ប្រឹក្សាតាមអ៊ិនធើណេតរបស់ 1800RESPECT មានតែជាភាសា អង់គ្លេសប៉ុណ្ណោះ

 

ក្នុងករណីមានគ្រោះថ្នាក់បន្ទាន់សូមទូរស័ព្ទមកលេខ 000 សម្រាប់សុំ ជំនួយពីប៉ូលីស

ការហៅទូរស័ព្ទបន្ទាន់ដោយប្រើប្រាស់ TTY ឬសេវាកម្មបញ្ជូនតថ្នាក់ ជាតិសូមមើល Calls to emergency services

 

TIS

ការប្រើប្រាស់សេវាកម្មផ្តល់ប្រឹក្សាតាមទូរស័ព្ទជាមួយនឹងសេវាកម្ម អ្នកបកប្រែរបស់សេវាបកប្រែផ្ទាល់មាត់ និងបកប្រែឯកសារ (TIS)

 TIS