Skip to Content

អំពីការធ្វើផែនការសុវត្ថិភាព

អំពើហិង្សាក្នុងគ្រួសារនិងសម័្ពន្ធគ្រួសារ៖ វិធីរៀបផែនការដើម្បីថែទាំខ្លួនអ្នក

1800RESPECT
19 AUG 2014

ការធ្វើផែនការសុវត្ថិភាពគឺជាវិធីមួយ ដើម្បីគិតគូរ និងធ្វើផែនការ សកម្មភាពសម្រាប់នៅពេលមានស្ថានភាពដែលគ្មានសុវត្ថិភាពកើតឡើង។

មានវិធីជាច្រើនសម្រាប់ធ្វើផែនការសុវត្ថិភាព។ ផែនការត្រូវធ្វើឡើង ដើម្បីតម្រូវទៅតាមកាលៈទេសៈរបស់បុគ្គលម្នាក់ៗ  នឹងលើកកម្ពស់ សុវត្ថិភាពនាពេលបច្ចុប្បន្ន។ ផែនការក៏នឹងត្រូវផ្លាស់ប្តូរ នៅពេល កាលៈទេសៈមានការប្រែប្រួល។

ផែនការអាចជួយដើម្បីរិះរក និងបង្ហាញពីជម្រើស និងគំនិតនានា ដើម្បីបង្កើនសុវត្ថិភាព នៅពេលមានអំពើហឹង្សាក្នុងគ្រូសារ និងអំពើ ហឹង្សាក្នុងផ្ទះកើតមានឡើង។ វាក៏អាចជួយអ្នកដែលទទួលរង អំពើរំលោភបំពានផ្លូវភេទ នៅពេលជនល្មើសជាមនុស្សដែល អ្នក ស្គាល់។

គ្រូសារ និងមិត្តភក្តិអាចដើរតួនាទីសំខាន់ក្នុងការជួយផ្តល់ការគាំទ្រ និងព័ត៌មាននានា។ សេវាកម្មប្រឆាំងអំពើហឹង្សាក្នុងគ្រូសារ និង អំពើហឹង្សាក្នុងផ្ទះ និងការរំលោភបំពានផ្លូវភេទ ក៏មានផងដែរ ដើម្បី ជួយដល់ការរៀបចំ និងគាំទ្រផងដែរ។ សេវាកម្មទាំងនេះ អាច ជួយ គិតគូរអំពីជម្រើសនានា។

ការយល់ដឹងពីការធ្វើផែនការសុវត្ថិភាព

លោកអ្នក អាចធ្វើផែនការសុវត្ថិភាពសម្រាប់ខ្លួនឯង ឬសម្រាប់សមាជិកគ្រួសារ ឬមិត្តភក្តិដែលកំពុងទទួលរងអំពើហឹង្សា។

ផែនការសុវត្ថិភាពសម្រាប់លោកអ្នក

ប្រសិនបើលោកអ្នកធ្វើផែនការសុវត្ថិភាពសម្រាប់ខ្លួនឯង លោកអ្នកនឹងដឹងរួចហើយ នូវសកម្មភាពដែលមានប្រសិទ្ធិភាព និងសកម្មភាពដែលគ្មានប្រសិទ្ធភាព។ នេះជាចំណុចខ្លាំងមួយ។ សូមគិតពីសកម្មភាពដែលមានប្រសិទ្ធិភាព បន្ទាប់មកពិនិត្យមើល លើតារាងត្រួតពិនិត្យខាងក្រោម ដើម្បីឲ្យដឹងថា​ ជម្រើស ផ្សេងទៀត អាចជួយលោកអ្នកកសាងផែនការសកម្ម​ភាពសម្រាប់រក្សាសុវត្ថិភាព ។

ទាំងនេះជាចំណុចមួយចំនួនដែលអ្នកត្រូវចងចាំ នៅពេលធ្វើ ផែនការសុវត្ថិភាពសម្រាប់ខ្លួនឯង៖

  • អ្នកប្រព្រឹត្តបទល្មើសគឺទទួលខុសត្រូវចំពោះអំពើហឹង្សា។ ការព្យាយាមទប់ស្កាត់អំពើហឹង្សា អាចធ្វើឲ្យលោកអ្នកមាន អារម្មណ៍ថាលោកអ្នកកំពុង “ដើរលើសំបកពងមាន់” ពី ព្រោះជាញឹកញាប់ អ្នកដែលរំលោភបំពានជ្រើសរើស ស្វែង រកហេតុផលថ្មី ដើម្បីនិយាយដោះសារ និងសុំអភ័យទោស ចំពោះកំហឹងរបស់ពួកគេ និងគ្រប់គ្រងទៅលើភាពកេ្រវ ក្រោធរបស់ពួកគេ។ ការរិះរក វិធីបង្កើនសុត្ថិភាពមិនមែន ដូចគ្នាទៅនឹងការទទួលខុសត្រូវ ចំពោះអំពើហឹង្សា ឬ “ភាពក្រេវ​ក្រោធ​” នោះទេ។

  • ផែនការសុវត្ថិភាព ត្រូវការកែសម្រួលជាប្រចាំ ជាពិសេស នៅពេលសភាពការណ៍មានការប្រែប្រួល ដូចជាការមានផ្ទៃពោះ ទារកថ្មីម្នាក់ទៀត ឬការប្រែប្រួលក្នុងស្ថានភាពរស់នៅ។

  • សេវាកម្មប្រឆាំងអំពើហឹង្សាក្នុងគ្រួសារ និងអំពើហិង្សាក្នុងផ្ទះ អាចគាំទ្រលោកអ្នក និងផ្តល់គំនិតនានា ដើម្បីបន្ថែមទៅលើ គំនិតដែលលោកអ្នកមានរួចហើយ។ សូមពិនិត្យ មើល  សេវាកម្មក្នុងតំបន់ លោកអ្នកនៅទីនេះ [ជាភាសាអង់គ្លេស] ឬហៅទូរស័ព្ទទៅ 1800RESPECT តាមរយៈលេខ 1800 737 732។

ផែនការសុវត្ថិភាពជាមួយគ្រួសារ និងមិត្តភក្តិ

នៅពេលធ្វើផែនការសុវត្ថិភាពជាមួយនរណាម្នាក់ដែល ទទួលរងនូវអំពើហឹង្សា សូមចាប់ផ្តើមដោយស្តាប់ពួកគេនិយាយ។ ស្ត្រីជាអ្នកជំនាញក្នុងស្ថានភាពរបស់គាត់។ ដំបូងសូមស្តាប់ ហើយសួរសំណួរអំពីអ្វីដែលបានកើតឡើង។ ការធ្វើបែបនេះ នឹងជួយលោកអ្នកឲ្យយល់ពីហានិភ័យ។ សូមស្តាប់មើលថា តើគាត់បានធ្វើសកម្មភាពអ្វីរួចហើយ ដើម្បីជួយបង្កើនសុវត្ថិភាព ហើយប្រើសកម្មភាពទាំងនេះ ជាមូលដ្ឋានសម្រាប់ជួយគាត់ ឲ្យគិតពីវិធីផ្សេងទៀតដែលអាចជួយបង្កើនសុវត្ថិភាពគាត់បាន។ តារាង ត្រួតពិនិត្យខាងក្រោម អាចផ្តល់គំនិតខ្លះ អំពីវិធីធ្វើផែនការ ប៉ុន្តែមិនមែនគំនិតទាំងអស់នោះ សមស្របនោះទេ។

សូមចងចាំថា អាចមានអ្នកប្រព្រឹត្តបទល្មើសជាច្រើននាក់ និងមាន តម្រូវការកម្រិតបុគ្គលផ្សេងទៀត ដែលនឹងជះ ឥទ្ធិពល ដល់ផែនការផងដែរ។

សូមចង់ចាំថា ការងារលោកអ្នកមិនមែនធ្វើការវិនិច្ឆ័យ ឬធ្វើការសម្រេចចិត្តទេ។ ‘គ្រាន់តែដើរចេញ’ មិនមែន ជាជម្រើសសុវត្ថិភាពជានិច្ចកាលនោះទេ។ យើងដឹងថា ការដើរចេញជាពេលដែល បង្កហានិភ័យចំពោះជីវិត និងសុវត្ថិភាពកាន់តែខ្លាំងឡើង។ សូមធ្វើការជាមួយមិត្តភក្តិ ឬសមាជិកគ្រួសារ ដើម្បី កសាងផែនការដែលមានប្រសិទ្ធិភាព សម្រាប់គាត់។

ទាំងនេះជាចំណុចសំខាន់មួយចំនួនដែលត្រូវចងចាំ នៅពេលធ្វើ ផែនការសុវត្ថិភាពសម្រាប់មិត្តភក្តិ និងគ្រួសារ៖

តារាងត្រួតពិនិត្យសម្រាប់រក្សាសុវត្ថិភាព

តារាងត្រួតពិនិត្យនេះ ជាមគ្គុទេសន៍ទូទៅមួយ ដែលបា្រប់លោកអ្នក​នូវអ្វី ដែលលោកអ្នកអាចធ្វើដើម្បីជួយបង្កើនសុវត្ថិភាព។ សូមកត់សម្គាល់ថា ការធ្វើផែនការសុវត្ថិភាពត្រូវការកែសម្រួល​ឲ្យស្របតាមកាលៈ ទេសៈរបស់បុគ្គលម្នាក់ៗ។