To leave this site quickly, click the Quick Exit button below. Learn more about Quick Exit button here. If you don’t want your browser history saved, please open incognito browsing mode. Learn more about incognito mode here.  In an emergency, call 000.

ខ្មែរ - តើអ្វីទៅជា1800RESPECT?

ការឆ្លើយតបទៅនឹងអំពើហឹង្សានិងការរំលោភបំពាន​គឺជាភារកិច្ចរបស់មនុស្សម្នាក់ៗ។ 1800RESPECT គឺជាសេវាកម្មជាតិប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាក្នុងផ្ទះ និងការរំលោភបំពានផ្លូវភេទ។ 1800RESPECT គឺសម្រាប់ជនរងគ្រោះ ឬ អ្នករួចផុត​ពី​គ្រោះថ្នាក់ គ្រួសារ មិត្តភក្តិនិងបុគ្គលិក។ យើង​ផ្តល់​ការ​ប្រឹក្សាតាមទូរស័ព្ទតាមអ៊ិនធើ ណេត ហើយ​គេហទំព័ររបស់យើងមាន ព័ត៌មាន ដំបូន្មាន​និង​ជម្រើសក្នុងការបញ្ជួន ទៅកាន់សេវាកម្មមូលដ្ឋាន។ លោកអ្នកអាចទទួលបានសេវាកម្មទាំងនេះតាមរយៈ គេហទំព័រ ឬតាមរយៈការហៅទូរស័ព្ទមកលេខ​ 1800 737 732 ។

1800RESPECT ប្តេជ្ញាគាំទ្រសិទ្ធិជនជាតិអូស្រ្តាលីទាំងអស់ឱ្យរស់នៅក្នុងសង្គមមួយ ដែលគ្មានអំពើហិង្សា។ ប្រសិន បើលោកអ្នកធ្លាប់ទទួលរងនូវ ឬប្រឈមនឹងការ​រំលោភ​បំពានផ្លូវភេទ ឬមានអំពើហិង្សាក្នុងគ្រួសារ ឬអំពើហិង្សាក្នុងផ្ទះ យើងខ្ញុំអាចជួយ លោកអ្នកបាន។ ប្រសិនបើលោកអ្នកកំពុងតែគាំ្រទ្រដល់ជនរងគ្រោះ ឬជួយអ្នករួច ផុតពីគ្រោះថ្នាក់ ឬកំពុងតែធ្វើការងារ​ក្នុង​វិស័យនេះ ពួកយើងក៏អាចជួយលោកអ្នកបាន​ដែរ។

ការទទួលជំនួយ

1800RESPECT មានអ្នកផ្តល់ប្រឹក្សាតាមទូរស័ព្ទ និងមានអ្នកផ្តល់ប្រឹក្សាតាមអ៊ិនធើណេត សម្រាប់រង់ចាំជួយដល់លោកអ្នក។ អ្នកផ្តល់ប្រឹក្សាអាចជួយលោកអ្នកបានតាមៈ

  • ការផ្តល់ព័ត៌មាន និងការគាំទ្រ

  • ការបញ្ជួនទៅកាន់សេវាកម្ម

  • ការផ្តល់ដំបូន្មាន និងការជួយដល់លោកអ្នកអំពីអ្វីដែលលោកអ្នកត្រូវអនុវត្តបន្ទាប់

  • ការរៀបចំផែនការសុវត្ថិភាពមួយ។

ការទទួលបានព័ត៌មាន

គេហទំព័រ របស់1800RESPECT មានព័ត៌មានចំៗ​និង​ច្បាស់លាស់។ គេហទំព័រនេះមាន ព័ត៌មាន​ដែល​អាច​ជួយ​អ្នកឱ្យដឹងពីសញ្ញានៃការរំលាភបំពាន សញ្ញា​នៃអំពើហិង្សា ការរៀបចំផែនការសុវត្ថិភាព និង​ការ​ស្វែងរកសេវាកម្មគាំទ្រនានា។

ព័ត៌មាននិងការគាំទ្រសម្រាប់គ្រួសារនិងមិត្តភក្តិ

សមាជិកគ្រួសារនិងមិត្តភក្តិទាំងឡាយអាចប្រើ ប្រាស់1800RESPECTបាន។ ប្រសិនបើ លោកអ្នក មាន​ការ​បារម្ភ​ពីអ្នកជាទីស្រឡាញ់ កុមារ ឬមិត្តរួម ការងារ​របស់លោកអ្នក នោះ 1800RESPECT អាចជួយលោក​អ្នកបាន។ វាជារឿងរន្ធត់មួយនៅពេលដែលមាន នរណាម្នាក់ប្រាប់លោកអ្នកថាពួកគេធ្លាប់រងនូវ អំពើ​ហិង្សា​ក្នុង​គ្រួសារ អំពើហិង្សា ក្នុងផ្ទះ ឬការបំពានផ្លូវភេទ  ហើយលោកអ្នកអាចមានអារម្មណ៍ថា មិនដឹងជា​ត្រូវធ្វើ ឬត្រូវនិយាយបែបណាទេ។  1800RESPECT ផ្តល់ព័ត៌ មាននិងឯកសារនានាដើម្បីឲ្យ គ្រួសារនិង​មិត្តភក្តិអាចផ្តល់ការគាំទ្របាន។ គ្រួសារនិងមិត្តភក្តិ អាចទូរស័ព្ទទៅរក អ្នកផ្តល់ប្រឹក្សា ហើយពិភាក្សា​ពី​ស្ថានភាព សួរសំណួរ និងទទួលបានព័ត៌មានកាន់​តែច្រើន។ គេហទំព័រមានព័ត៌មានអំពី​សេវាកម្ម​នានា សម្រាប់អ្នក ដែលធ្លាប់ទទួល រងអំពើហិង្សា​ក្នុងគ្រួសារ អំពើហិង្សាក្នុងផ្ទះ ឬការរំលោភបំពាន​ផ្លូវភេទ និងមានការ តភ្ជាប់រហ័សទៅសំណួរដែល​គេច្រើនសួរ ព្រមទាំងសេវាកម្មដែលមានក្នុងរដ្ឋ​នីមួយៗ។ ហើយក៏មានព័ត៌មានអំពីការរៀបចំផែនការដ៏មានសុវត្ថិភាពមួយដែរ។

ការជួយគាំទ្រដល់ប្រជាជនអាចជាការងារមួយ ដែលមានសម្ពាធតានតឹង ហើយផល ប៉ះពាល់ របស់វា​អាច​មានរយៈពេលយូរអង្វែង។ 1800RESPECT គឺសម្រាប់ជួយគាំ ទ្រដល់គ្រួសារ មិត្តភក្តិ ក៏ដូចជា​ជន​រងគ្រោះ ឬអ្នកដែលរួចផុត ពីគ្រោះថ្នាក់ដែរ។

ព័ត៌មាននិងការជួយគាំទ្រសម្រាប់បុគ្គលិកនិងអ្នកជំនាញ

ក្នុងគេហទំព័រមានផ្នែកមួយដែលនិយាយដោយ ឡែកសម្រាប់បុគ្គលិកនិងអ្នកជំនាញ។ មាន ព័ត៌មានអំពីអំពើហិង្សាក្នុងគ្រួសារនិងអំពើហិង្សា ក្នុងផ្ទះ ព័ត៌មានពីការរំលោភ បំពានផ្លូវភេទ ព័ត៌មាន​ពីការរាយការណ៍ដែលតម្រូវដោយច្បាប់​និងការប៉ះ​ទង្គិចទទួល រងក្នុងការងារ។ ក្នុងរដ្ឋនិងដែនដីខ្លះមានច្បាប់ស្តីពីការរាយការណ៍​តម្រូវដោយច្បាប់ ក្នុងករណីមានអំពើហិង្សាក្នុង​គ្រួសារនិងអំពើហិង្សាក្នុងផ្ទះ។ រដ្ឋនិងដែនដីទាំង​អស់ មានច្បាប់ស្តីពីការរាយ ការណ៍ដែលតម្រូវ​ដោយ​ច្បាប់នៅកន្លែងណាដែលកុមាររងនូវ​ការំលោភបំពានផ្លូវភេទ ការបំពានលើរាងកាយ ឬការមិនយកចិត្តទុកដាក់ថែទាំកុមារ។ គេហទំព័រមានព័ត៌មានសម្រាប់ជួយដល់បុគ្គលិក​ឱ្យ​យល់ដឹងថាតើពេលណាដែល ពួកគេត្រូវតែ​ទាក់​ទងទៅប៉ូលីស និង\ឬ ទៅសេវាកម្មការពារកុមារ។

ការជួយដល់មនុស្សដទៃ គឺជាការងារមួយដែល​មានប្រយោជន៍ តែវាក៏ជាការងារមួយ ដែលទាមទារ​ឱ្យមានការតាំងចិត្តដែរ គឺទាមទារឱ្យមានការយល់​ចិត្ត​និងមេត្តាធម៌។ បុគ្គលិកនិងអ្នកជំនាញជួរមុខ​ទាំងឡាយដែលតែងតែជួបប្រទះឃើញឥទ្ធិពលនៃ ការប៉ះទង្គិច អាច ទទួលឥទ្ធិពលពីការងាររបស់​ពួក​គេបន្តិចម្តងៗ។បុគ្គលិកទាំងនេះ ក៏អាចហៅទូរស័ព្ទ​ទៅ 1800RESPECT ដើម្បីសុំការគាំទ្រផងដែរ។

វិធីដើម្បីអាចទាក់ទងបាន

លោកអ្នកអាចទាក់ទងមក 1800RESPECT  តាមវិធីច្រើនយ៉ាង។ ការហៅទៅសេវាកម្ម ទូរស័ព្ទ សូមចុចមកលេខ ១៨០០ ៧៣៧ ៧៣២ (មានអ្នកបកប្រែភាសាចាំជួយ)។ ការចូលទៅ គេហទំព័រ National Relay Service សម្រាប់ទទួលបានសេវាកម្ម នានា។ ការផ្តល់​ប្រឹក្សា​តាមប្រព័ន្ធអ៊ិនធើណេត អាចមានសុវត្ថិភាពជាង​សម្រាប់​លោកអ្នក។ លោកអ្នកចូលទៅសេវាកម្ម ផ្តល់ប្រឹក្សាតាមអ៊ិនធើណេត តាមរយៈ​គេហទំព័ររបស់1800RESPECT ។ ការផ្តល់ប្រឹក្សា តាមអ៊ិនធើណេតគឺជាការនិយាយ ឆ្លើយឆ្លងគ្នាផ្ទាល់ភ្លាមៗ។ អ្នកផ្តល់ប្រឹក្សានឹងទាក់ទង មកលោកអ្នក​ដោយផ្ទាល់។ ដើម្បីប្រើប្រាស់1800RESPECT តាមអ៊ិនធើណេតបាន សូមបិទ កម្មវិធី  ‘popup-blocking’ ក្នុងកម្មវិធីបើកអ៊ិនធើណេត (web browser) របស់លោកអ្នក។ លោកអ្នកត្រូវមានការ​តភ្ជាប់ប្រព័ន្ធអ៊ិនធើណេតមួយដែលល្អអាចទុកចិត្តបាន។ ប្រសិនបើលោកមានបំណង ចង់ទទួលការផ្តល់​ប្រឹក្សាដោយនិយាយទល់មុខគ្នា ឬតាម រយៈទូរស័ព្ទលោកអ្នកអាច ធ្វើសំណើតាមរយៈគេហទំព័រនេះ។

ដើម្បីចូលក្នុងគេហទំព័រនេះសូមចូលទៅ 1800RESPECT 

 

ក្នុងករណីមានគ្រោះថ្នាក់បន្ទាន់ សូមទូរស័ព្ទមកលេខ 000 សម្រាប់សុំជំនួយពីប៉ូលីស

ការហៅទូរស័ព្ទបន្ទាន់ដោយប្រើប្រាស់ទូរស័ព្ទសារពិសេស (TTY) ឬសេ វាកម្មបញ្ជូនតថ្នាក់ជាតិ សូមមើល Calls to emergency services

ការប្រើប្រាស់សេវាកម្មផ្តល់ប្រឹក្សាតាមទូរស័ព្ទជាមួយនឹងសេវាកម្ម អ្នកបកប្រែរបស់សេវាបកប្រែផ្ទាល់មាត់ និងបកប្រែឯកសារ (TIS)

សេវាកម្មជាតិបកប្រែឯកសារ និងបកប្រែផ្ទាល់មាត់តាមទូរស័ព្ទ 24ម៉ោងក្នុងមួយ ថ្ងៃ និងប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ (TIS National) ផ្តល់សេវាកម្មដោយពុំមានបង់ ប្រាក់សម្រាប់អ្នកដែលចង់ទាក់ទងមក 1800RESPECT។ ដើម្បីរៀបចំការងារនេះ៖ ហៅទូរស័ព្ទមក 1800RESPECT តាមលេខ1800 737 732 ហើយសួររកអ្នក បកប្រែភាសាផ្ទាល់មាត់។ អ្នកផ្តល់ប្រឹក្សានឹងធ្វើការរៀបចំជូន ឬ ទូរស័ព្ទមកសេវាកម្មបកប្រែឯកសារ និងបកប្រែផ្ទាល់មាត់ (TIS) តាមលេខ131 450 ហើយស្នើពួកគេឲ្យទាក់ទងមក 1800RESPECT។

TIS

 

អំពីអំពើហឹង្សាក្នុងគ្រួសារនិងអំពើហឹង្សាក្នុងផ្ទះ

តើអ្វីទៅជាអំពីអំពើហឹង្សាក្នុងគ្រួសារនិងអំពើហឹង្សាក្នុងផ្ទះ? ការយល់ដឹងពីអំពើហិង្សាក្នុងគ្រួសារ និងអំពើហិង្សាក្នុងផ្ទះ ជួយលោកអ្នកឱ្យឆ្លើយតបបានល្អប្រសើរ។

 អំពីអំពើហឹង្សាក្នុងគ្រួសារនិងអំពើហឹង្សាក្នុងផ្ទះ

 

Developed with: Ethnic Child Care, Family and Community Services Co-operative