ខ្មែរ - តើអ្វីទៅជា1800RESPECT?


ការឆ្លើយតបទៅនឹងអំពើហឹង្សានិងការរំលោភបំពាន​គឺជាភារកិច្ចរបស់មនុស្សម្នាក់ៗ។ 1800RESPECT គឺជាសេវាកម្មជាតិប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាក្នុងផ្ទះ និងការរំលោភបំពានផ្លូវភេទ។ 1800RESPECT គឺសម្រាប់ជនរងគ្រោះ ឬ អ្នករួចផុត​ពី​គ្រោះថ្នាក់ គ្រួសារ មិត្តភក្តិនិងបុគ្គលិក។ យើង​ផ្តល់​ការ​ប្រឹក្សាតាមទូរស័ព្ទតាមអ៊ិនធើ ណេត ហើយ​គេហទំព័ររបស់យើងមាន ព័ត៌មាន ដំបូន្មាន​និង​ជម្រើសក្នុងការបញ្ជួន ទៅកាន់សេវាកម្មមូលដ្ឋាន។ លោកអ្នកអាចទទួលបានសេវាកម្មទាំងនេះតាមរយៈ គេហទំព័រ ឬតាមរយៈការហៅទូរស័ព្ទមកលេខ​ 1800 737 732 ។

1800RESPECT ប្តេជ្ញាគាំទ្រសិទ្ធិជនជាតិអូស្រ្តាលីទាំងអស់ឱ្យរស់នៅក្នុងសង្គមមួយ ដែលគ្មានអំពើហិង្សា។ ប្រសិន បើលោកអ្នកធ្លាប់ទទួលរងនូវ ឬប្រឈមនឹងការ​រំលោភ​បំពានផ្លូវភេទ ឬមានអំពើហិង្សាក្នុងគ្រួសារ ឬអំពើហិង្សាក្នុងផ្ទះ យើងខ្ញុំអាចជួយ លោកអ្នកបាន។ ប្រសិនបើលោកអ្នកកំពុងតែគាំ្រទ្រដល់ជនរងគ្រោះ ឬជួយអ្នករួច ផុតពីគ្រោះថ្នាក់ ឬកំពុងតែធ្វើការងារ​ក្នុង​វិស័យនេះ ពួកយើងក៏អាចជួយលោកអ្នកបាន​ដែរ។

ការទទួលជំនួយ

1800RESPECT មានអ្នកផ្តល់ប្រឹក្សាតាមទូរស័ព្ទ និងមានអ្នកផ្តល់ប្រឹក្សាតាមអ៊ិនធើណេត សម្រាប់រង់ចាំជួយដល់លោកអ្នក។ អ្នកផ្តល់ប្រឹក្សាអាចជួយលោកអ្នកបានតាមៈ

  • ការផ្តល់ព័ត៌មាន និងការគាំទ្រ

  • ការបញ្ជួនទៅកាន់សេវាកម្ម

  • ការផ្តល់ដំបូន្មាន និងការជួយដល់លោកអ្នកអំពីអ្វីដែលលោកអ្នកត្រូវអនុវត្តបន្ទាប់

  • ការរៀបចំផែនការសុវត្ថិភាពមួយ។

ការទទួលបានព័ត៌មាន

គេហទំព័រ របស់1800RESPECT មានព័ត៌មានចំៗ​និង​ច្បាស់លាស់។ គេហទំព័រនេះមាន ព័ត៌មាន​ដែល​អាច​ជួយ​អ្នកឱ្យដឹងពីសញ្ញានៃការរំលាភបំពាន សញ្ញា​នៃអំពើហិង្សា ការរៀបចំផែនការសុវត្ថិភាព និង​ការ​ស្វែងរកសេវាកម្មគាំទ្រនានា។

ព័ត៌មាននិងការគាំទ្រសម្រាប់គ្រួសារនិងមិត្តភក្តិ

សមាជិកគ្រួសារនិងមិត្តភក្តិទាំងឡាយអាចប្រើ ប្រាស់1800RESPECTបាន។ ប្រសិនបើ លោកអ្នក មាន​ការ​បារម្ភ​ពីអ្នកជាទីស្រឡាញ់ កុមារ ឬមិត្តរួម ការងារ​របស់លោកអ្នក នោះ 1800RESPECT អាចជួយលោក​អ្នកបាន។ វាជារឿងរន្ធត់មួយនៅពេលដែលមាន នរណាម្នាក់ប្រាប់លោកអ្នកថាពួកគេធ្លាប់រងនូវ អំពើ​ហិង្សា​ក្នុង​គ្រួសារ អំពើហិង្សា ក្នុងផ្ទះ ឬការបំពានផ្លូវភេទ  ហើយលោកអ្នកអាចមានអារម្មណ៍ថា មិនដឹងជា​ត្រូវធ្វើ ឬត្រូវនិយាយបែបណាទេ។  1800RESPECT ផ្តល់ព័ត៌ មាននិងឯកសារនានាដើម្បីឲ្យ គ្រួសារនិង​មិត្តភក្តិអាចផ្តល់ការគាំទ្របាន។ គ្រួសារនិងមិត្តភក្តិ អាចទូរស័ព្ទទៅរក អ្នកផ្តល់ប្រឹក្សា ហើយពិភាក្សា​ពី​ស្ថានភាព សួរសំណួរ និងទទួលបានព័ត៌មានកាន់​តែច្រើន។ គេហទំព័រមានព័ត៌មានអំពី​សេវាកម្ម​នានា សម្រាប់អ្នក ដែលធ្លាប់ទទួល រងអំពើហិង្សា​ក្នុងគ្រួសារ អំពើហិង្សាក្នុងផ្ទះ ឬការរំលោភបំពាន​ផ្លូវភេទ និងមានការ តភ្ជាប់រហ័សទៅសំណួរដែល​គេច្រើនសួរ ព្រមទាំងសេវាកម្មដែលមានក្នុងរដ្ឋ​នីមួយៗ។ ហើយក៏មានព័ត៌មានអំពីការរៀបចំផែនការដ៏មានសុវត្ថិភាពមួយដែរ។

ការជួយគាំទ្រដល់ប្រជាជនអាចជាការងារមួយ ដែលមានសម្ពាធតានតឹង ហើយផល ប៉ះពាល់ របស់វា​អាច​មានរយៈពេលយូរអង្វែង។ 1800RESPECT គឺសម្រាប់ជួយគាំ ទ្រដល់គ្រួសារ មិត្តភក្តិ ក៏ដូចជា​ជន​រងគ្រោះ ឬអ្នកដែលរួចផុត ពីគ្រោះថ្នាក់ដែរ។

ព័ត៌មាននិងការជួយគាំទ្រសម្រាប់បុគ្គលិកនិងអ្នកជំនាញ

ក្នុងគេហទំព័រមានផ្នែកមួយដែលនិយាយដោយ ឡែកសម្រាប់បុគ្គលិកនិងអ្នកជំនាញ។ មាន ព័ត៌មានអំពីអំពើហិង្សាក្នុងគ្រួសារនិងអំពើហិង្សា ក្នុងផ្ទះ ព័ត៌មានពីការរំលោភ បំពានផ្លូវភេទ ព័ត៌មាន​ពីការរាយការណ៍ដែលតម្រូវដោយច្បាប់​និងការប៉ះ​ទង្គិចទទួល រងក្នុងការងារ។ ក្នុងរដ្ឋនិងដែនដីខ្លះមានច្បាប់ស្តីពីការរាយការណ៍​តម្រូវដោយច្បាប់ ក្នុងករណីមានអំពើហិង្សាក្នុង​គ្រួសារនិងអំពើហិង្សាក្នុងផ្ទះ។ រដ្ឋនិងដែនដីទាំង​អស់ មានច្បាប់ស្តីពីការរាយ ការណ៍ដែលតម្រូវ​ដោយ​ច្បាប់នៅកន្លែងណាដែលកុមាររងនូវ​ការំលោភបំពានផ្លូវភេទ ការបំពានលើរាងកាយ ឬការមិនយកចិត្តទុកដាក់ថែទាំកុមារ។ គេហទំព័រមានព័ត៌មានសម្រាប់ជួយដល់បុគ្គលិក​ឱ្យ​យល់ដឹងថាតើពេលណាដែល ពួកគេត្រូវតែ​ទាក់​ទងទៅប៉ូលីស និង\ឬ ទៅសេវាកម្មការពារកុមារ។

ការជួយដល់មនុស្សដទៃ គឺជាការងារមួយដែល​មានប្រយោជន៍ តែវាក៏ជាការងារមួយ ដែលទាមទារ​ឱ្យមានការតាំងចិត្តដែរ គឺទាមទារឱ្យមានការយល់​ចិត្ត​និងមេត្តាធម៌។ បុគ្គលិកនិងអ្នកជំនាញជួរមុខ​ទាំងឡាយដែលតែងតែជួបប្រទះឃើញឥទ្ធិពលនៃ ការប៉ះទង្គិច អាច ទទួលឥទ្ធិពលពីការងាររបស់​ពួក​គេបន្តិចម្តងៗ។បុគ្គលិកទាំងនេះ ក៏អាចហៅទូរស័ព្ទ​ទៅ 1800RESPECT ដើម្បីសុំការគាំទ្រផងដែរ។

វិធីដើម្បីអាចទាក់ទងបាន

លោកអ្នកអាចទាក់ទងមក 1800RESPECT  តាមវិធីច្រើនយ៉ាង។ ការហៅទៅសេវាកម្ម ទូរស័ព្ទ សូមចុចមកលេខ ១៨០០ ៧៣៧ ៧៣២ (មានអ្នកបកប្រែភាសាចាំជួយ)។ ការចូលទៅ គេហទំព័រ http://relayservice.gov.au/ សម្រាប់ទទួលបានសេវាកម្ម នានា។ ការផ្តល់​ប្រឹក្សា​តាមប្រព័ន្ធអ៊ិនធើណេត អាចមានសុវត្ថិភាពជាង​សម្រាប់​លោកអ្នក។ លោកអ្នកចូលទៅសេវាកម្ម ផ្តល់ប្រឹក្សាតាមអ៊ិនធើណេត តាមរយៈ​គេហទំព័ររបស់1800RESPECT ។ ការផ្តល់ប្រឹក្សា តាមអ៊ិនធើណេតគឺជាការនិយាយ ឆ្លើយឆ្លងគ្នាផ្ទាល់ភ្លាមៗ។ អ្នកផ្តល់ប្រឹក្សានឹងទាក់ទង មកលោកអ្នក​ដោយផ្ទាល់។ ដើម្បីប្រើប្រាស់1800RESPECT តាមអ៊ិនធើណេតបាន សូមបិទ កម្មវិធី  ‘popup-blocking’ ក្នុងកម្មវិធីបើកអ៊ិនធើណេត (web browser) របស់លោកអ្នក។ លោកអ្នកត្រូវមានការ​តភ្ជាប់ប្រព័ន្ធអ៊ិនធើណេតមួយដែលល្អអាចទុកចិត្តបាន។ ប្រសិនបើលោកមានបំណង ចង់ទទួលការផ្តល់​ប្រឹក្សាដោយនិយាយទល់មុខគ្នា ឬតាម រយៈទូរស័ព្ទលោកអ្នកអាច ធ្វើសំណើតាមរយៈគេហទំព័រនេះ។

ដើម្បីចូលក្នុងគេហទំព័រនេះសូមចូលទៅ www.1800respect.org.au 

 

ក្នុងករណីមានគ្រោះថ្នាក់បន្ទាន់ សូមទូរស័ព្ទមកលេខ 000 សម្រាប់សុំជំនួយពីប៉ូលីស

ការហៅទូរស័ព្ទបន្ទាន់ដោយប្រើប្រាស់ទូរស័ព្ទសារពិសេស (TTY) ឬសេ វាកម្មបញ្ជូនតថ្នាក់ជាតិ សូមមើល http://relayservice.gov.au/making-a-call/emergency-calls/

 

PDF - តើអ្វីទៅជា1800RESPECT?

 

This resource was developed for 1800RESPECT by:

Ethnic Child Care, Family and Community Services Co-operative ltd  http://eccfcsc.org/


Was this page helpful?

Your feedback helps to improve the content on this site.