Skip to Content

ការគាំទ្រដល់ជនរងគ្រោះឬអ្នកដែលរួចផុតពីគ្រោះថ្នាក់

តើខ្ញុំជួយគាំទ្រអ្នកដែលទទួលរងនូវអំពីហឹង្សាក្នុងគ្រួសារនិងអំពើ ហឹង្សាក្នុងផ្ទះតាមរបៀបណា? អំពីហឹង្សាក្នុងគ្រួសារនិងអំពើហឹង្សាក្នុងផ្ទះគឺមាននៅគ្រប់ទីកន្លែង-ក្នុងមួយជីវិត របស់ពួកគេ ស្រ្តីម្នាក់ក្នុងចំណោមស្រ្តីបីនាក់ទទួលរងនូវអំពើហឹង្សាក្នុងគ្រួសារ ឬអំពើហឹង្សាក្នុងផ្ទះ។ មានវិធីខ្លះលោកអ្នអាចធ្វើដើម្បីជួយលោកអ្នក។

អំពើហិង្សាក្នុងគ្រួសារនិងសម័្ពន្ធភាពគ្រួសារ៖សុវត្ថិភាពកុមារ

1800RESPECT
20 AUG 2014

តើខ្ញុំត្រូវសំគាល់អ្វីខ្លះ?

មនុស្សដែលធ្លាប់ទទួលរងនូវអំពើហឹង្សាក្នុងគ្រួសារនិងអំពើហឹង្សាក្នុងផ្ទះមាន អាកប្បកិរិយានិងសញ្ញារួមជាច្រើន។

មនុស្សដែលធ្លាប់ទទួលរងនូវអំពើហឹង្សាក្នុងគ្រួសារនិងអំពើហឹង្សាក្នុងផ្ទះអាច៖

  • ឈប់ចេញទៅក្រៅដោយគ្មានមូលហេតុច្បាស់លាស់ ឬនៅពេលដែលសួរ ពួកគេឆ្លើយថា ពួកគេមិនត្រូវបានអនុញ្ញាតិឲ្យចេញទៅក្រៅ។

  • បង្ហាញនូវភាពអន្ទះអន្ទែង ធ្លាក់ទឹកចិត្ត ហត់នឿយ ឬ ស្រក់ទឹកភ្នែក ដោយ គ្មានមូលហេតុច្បាស់លាស់

  • បង្ហាញនូវភាពញញើតញញើម  ប្រយ័ត្នប្រយែង ស្វ័យទិះតៀន ឬមានអាម្មណ៍ ប្រុងប្រយ័ត្ននៅជុំវិញដៃគូរបស់ពួកគេ ឬដៃគូរបស់ពួកគេមើលទៅដូចជា ឈ្លើយ  ឬគ្រោតគ្រាតចំពោះពួកគេ។

  • មានរបួស ឬចំណាយពេលព្យាបាលនៅមន្ទីរពេទ្យដែលបង្កើនការសង្ស័យ របស់លោកអ្នក

  • បន្តកែតម្រូវការធ្វើចលនាផ្លាស់ទី ឬការចំណាយរបស់ពួកគេ

  • ពោលថាមានមនុស្សតាមដាន ពិនិត្យ ឈ្លបចាប់ ឬគ្រប់គ្រងពួកគេ។

បើសិនជាលោកអ្នកចង់ស្វែងយល់បន្ថែមទៀត សូមអាន តើអ្វីទៅជាអំពីហឹង្សាក្នុង គ្រួសារនិងអំពើហឹង្សាក្នុងផ្ទះ?

ការសាកសួរ

នៅទីបញ្ចប់វិធីតែមួយគត់ក្នុងការធ្វើឱ្យប្រាកដថាតើមានបញ្ហាឬអត់ គឺត្រូវសួរបុគ្គល នោះអំពីដំណើរដើមទងរបស់រឿង។

ជាការពិតណាស់ វិធីនេះអាចមានការលំបាក។

សមាជិកគ្រួសារ ឬមិត្តភក្តិអាចសួរសំណួរបែបផ្អែមល្ហែមនិងផ្ទាល់ដូចជា៖

  • តើអ្វីៗនៅផ្ទះមិនមានបញ្ហាទេឬ?

  • ខ្ញុំបានសំគាល់ឃើញមានស្នាមជាំទាំងនោះ តើមាននរណាម្នាក់ជាអ្នកបង្កលើ រូបលោកអ្នកឬ?

  • ដៃគូរបស់លោកអ្នកហាក់ដូជាធ្វើឱ្យលោកអ្នកខ្លាច តើអ្វីៗមិនមានបញ្ហា ទេឬ?

  • តើលោកអ្នកសុខសប្បាយទេឬ?

បើកចំហការស្តាប់ និងផ្តល់ឱកាសដល់មិត្តភក្តិ ឬអ្នក​ជាទីស្រឡាញ់របស់លោកអ្នក ឱ្យនិយាយដោយ​ផ្ទាល់​ខ្លួនពួកគេ តែមិនត្រូវដាក់សម្ពាធនិងកុំឱ្យតតាំង ព្រោះការ ដាក់សម្ពាធ និងការតតាំងអាចធ្វើឱ្យ​មិត្តភក្តិ ឬអ្នកជាទីស្រឡាញ់របស់លោកអ្នក ប្រឈម​​នឹងភាពកាន់តែឯកោ។

តើត្រូវធ្វើអ្វី

ការជជែកពីការរំលាភបំពានទាមទារឱ្យមានភាពក្លាហាន។ មានជនរងគ្រោះ/អ្នក ដែលរួច ផុតពីគ្រោះ​ថ្នាក់ជាច្រើនបារម្ភថា ពុំមាននរណាជឿពួកគេទេ។ ថ្វីបើ លោកអ្នកគិតថាដៃគូ ឬអតីតដៃគូរបស់​នរណា​ម្នាក់ មើលទៅហាក់ដូចជាមនុស្ស ដែលមានមន្តស្នេហ៍ សុភាព ឬមានចិត្តល្អក៏ដោយ វាជាការសំខាន់​ណាស់នៅពេល ដែលពួកគេប្រាប់លោកអ្នកថា ពួកគេកំពុងតែទទួលនូវការរំលោភបំពាន សូម​យក​ចិត្តទុកដាក់ឲ្យបានខ្លាំងក្លា លើភាពភ័យខ្លាចរបស់​ពួកគេ។ ជនដែលបានប្រព្រឹត្តិ អំពើហិង្សាក្នុងគ្រួសារ និងអំពើហិង្សាក្នុងផ្ទះ អាចជាមនុស្សម្នាក់ដែលពូកែ​បង្ហាញចំពោះសាធារណៈថា គេជាមនុស្ស​មាន​លក្ខណៈ​​វិជ្ជមាន។ ចំណុចនេះ អាចជាផ្នែកមួយ​នៃ​សណ្ឋាននៃអាកប្បកិរិយាបែបរំលោភបំពាន។

ខាងក្រោមនេះគឺជាវិធីខ្លះដែលលោកអ្នកអាចជួយសមាជិកគ្រួសារឬមិត្តភក្តិរបស់លោកអ្នកបាន៖

  • យកចិត្តទុកដាក់ខ្លាំងពីការបារម្ភរបស់ពួកគេ

  • អំពើហិង្សាមិនដែលល្អទេ។ កុំបន្ទោសបុគ្គល ឬបន្ថយការទទួលខុសត្រូវ របស់ជនដែល​រំលោភ​បំពាន ចំពោះអំពើ​រំលោភបំពាន​របស់គេ។

  • មានឧបសគ្គជាច្រើនដូចជា ជម្រើសដ៏លំបាក​នានា ហើយក្តីបារម្ភនិងភាពភ័យ ខា្លចច្រើន​ពាក់ព័ន្ធនឹងការចាកចេញពីដៃគូដែលប្រព្រឹត្តិ​អំពើហិង្សា- រួមមាន ការកើនឡើងកាន់តែខ្លាំងនូវ​អំពើហិង្សា ភាពគ្មានទីជម្រក និងភាពក្រីក្រ។ ជនរង គ្រោះ\អ្នកដែលផុតពីគ្រោះថ្នាក់​អាចមិន​ទាន់ត្រៀមខ្លួនរូចរាល់ ឬអាចពុំមាន សុវត្ថិភាព​ក្នុងការចាកចេញ។

  • សូមចងចាំថា អំពើហិង្សាក្នុងគ្រួសារនិងអំពើ​ហិង្សា​ក្នុងផ្ទះ មានលើសពីទង្វើ រំលោភបំពាន​លើ​រាងកាយទៅទៀត។ ជនដែលប្រព្រឹត្ត​ល្មើស​មានគោលដៅ វាយបំបាក់ជំនឿចិត្តរបស់ដៃគូ តាមរយៈការរប្រើពាក្យសំដីប្រមាថមើលងាយ ការ បំពានផ្លូវអារម្មណ៍ និងព្យាយាម 'បន្តសង្កត់​សង្កិន' លើមនុស្សដែលពួក គេបំពានមកលើ។ ការដឹងពីចំណុចខ្លាំងនិងភាពធន់អាចធ្វើឱ្យពួកគេ និងកូនចៅរបស់ពួកគេមានសុវត្ថិភាព។

  • ជួយដោះស្រាយតាមរយៈជម្រើសនានា ដើម្បីទទួលបានសុវត្ថិភាព ទោះបីជាចាកចេញ ឬនៅរស់នៅជាមួយអ្នករំលោភបំពាន។ សូម​មើល​ទំព័រការរៀបចំផែនការសុវត្ថិភាព។

  • ជួយតាមវិធីជាក់ស្តែងដូចជា មធ្យោបាយធ្វើ​ដំណើរ ការណាត់ជួប ជួយមើលកូន ឬរកកន្លែង​សម្រាប់​គេចខ្លួន។ ស្វែងយល់ពីសេវាកម្ម​ទប់ស្កាត់​អំពើហិង្សា ក្នុងគ្រួសារ និងអំពើហិង្សា​ក្នុងផ្ទះ ព្រមទាំងជួយធ្វើការណាត់ ជួបឱ្យ។

  • ការឃើញផ្ទាល់ភ្នែកនូវអំពើហិង្សាប៉ះពាល់ដល់គ្រួសារទាំងមូល។ បើសិនជា មានកុមារចូលរួម​ដែរ​នោះ ត្រូវផ្តល់ដល់ពួកគេនូវការយកចិត្តទុក​ដាក់​និងគាំទ្រ របស់លោកអ្នក ហើយស្វែងរក​ជំនួយ​សម​ស្របសម្រាប់ពួកគេ តាមរយៈ សេវាកម្មសម្រាប់កុមារឬសេវាកកម្មសម្រាប់គ្រួសារដែលមាននៅក្នុងតំបន់របស់លោកអ្នក [បណ្តាញភ្ជាប់]

  • ជជែកពីការការពារដែលមានក្នុងរដ្ឋ\ដែនដីរបស់លោកអ្នក។

សូមចងចាំថា អំពើហឹង្សាក្នុងគ្រួសារនិងអំពើហឹង្សាក្នុងផ្ទះអាចជាអំពើមួយមាន គ្រោះថ្នាក់។ បើសិនជាមានសមាជិកក្នុងគ្រួសារ មិត្តភក្តិរបស់លោកអ្នក ឬកូនចៅ របស់ពួកគេកំពុងតែទទួលនូវការធ្វើបាប ឬលោកអ្នកមានការបារម្ភខ្លាច ពួកគេ នឹងអាចទទួលរងការវាយប្រហារ សូមទូរស័ព្ទមកលេខ ០០០។

ប្រសិនបើលោកអ្នកចង់ដឹងបន្ថែមទៀតអំពីរបៀបដែលលោកអ្នកអាចជួយបាន៖

 
ក្នុងករណីមានគ្រោះថ្នាក់បន្ទាន់សូមទូរស័ព្ទមកលេខ 000 សម្រាប់សុំ ជំនួយពីប៉ូលីស

ការហៅទូរស័ព្ទបន្ទាន់ដោយប្រើប្រាស់ TTY ឬសេវាកម្មបញ្ជូនតថ្នាក់ជាតិសូមមើល Calls to emergency services